សមាជិកសហជីព Starbucks Workers United តវ៉ា
សមាជិកសហជីព Starbucks Workers United ដែលជាក្រុមហ៊ុនសហជីពតំណាងបុគ្គលិក៩,០០០នាក់ដែលធ្វើការនៅក្រុមហ៊ុន Starbucks និងអ្នកគាំទ្របានមកបាតុកម្មនៅខាងមុខសាខាហាងកាហ្វេ Starbucks ក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣ ដើម្បីទាមទារឲ្យមាន«កាលវិភាគការងារនិងប្រាក់បៀវត្សសមរម្យ»។ បាតុកម្មនេះបានធ្វើឡើងចំថ្ងៃ«Red Cups Day»ដែលជាថ្ងៃផ្សព្វផ្សាយប្រចាំឆ្នាំរបស់ Starbucks។