រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់សក្ដានុពលនៃឧស្សាហកម្មទេសចរណ៍ថាជាប្រភពនៃកំណើនសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមមានការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ វិស័យទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេសត្រូវបានចាត់ទុកថាជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា។ នៅដើមទសវត្សរ៍ឆ្នាំ២០០០ អ្នកទេសចរបរទេសច្រើនជាងគេមកកម្ពុជាគឺជាជនជាតិភាគខាងលិចមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង។1 ភ្ញៀវទេសចរចិនបានឈរនៅលំដាប់កំពូលក្នុងបញ្ជីការមកដល់កម្ពុជាឆ្នាំ២០១៩ ដែលមានចំនួន ២,៣៦ លាននាក់។2 វាបង្ហាញពីការកើនឡើង ១៨ ភាគរយធៀបនឹងឆ្នាំ២០១៨។ ភ្ញៀវទេសចរចិននៅតែស្ថិតនៅលំដាប់កំពូលសម្រាប់ឆ្នាំ២០២០ បន្ទាប់មកគឺប្រទេសថៃ និងវៀតណាម។3 ការមកដល់របស់ភ្ញៀវទេសចរផ្សេងទៀតគឺមកពីសហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ជប៉ុន បារាំង និងចិនតៃប៉ិ។4 សម្រាប់ការចេញដំណើរទៅក្រៅប្រទេស ប្រទេសកម្ពុជាបានធ្វើដំណើរច្រើនជាងគេទៅកាន់ប្រទេសថៃ (៤២ ភាគរយ) វៀតណាម (៣០ ភាគរយ) តៃវ៉ាន់ (១២ ភាគរយ) ចិន (៥ ភាគរយ) ម៉ាឡេស៊ី (៤ ភាគរយ) និងផ្នែកដទៃផ្សេងទៀតនៃពិភពលោក (៧ ភាគរយ) នៅក្នុងឆ្នាំ២០១៩។5