កង្វះធនធានទឹកគឺជាឧបសគ្គដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍ជនបទកម្ពុជាដែលប្រជាពលរដ្ឋភាគច្រើនលើសលប់ជាកសិករ។ ភាពហួតហែងនៃតំបន់ជនបទនារដូវប្រាំងបានធ្វើឲ្យកសិករខ្មែរមិនអាចពឹងពាក់លើរបរកសិកម្មដើម្បីបង្កើនជីវភាពរបស់ខ្លួនបានដូចជាប្រទេសជិតខាងទេ។ នេះក៏ជាប្រភពដ៏សំខាន់នៃចលនាចំណាកស្រុករបស់ពលរដ្ឋជនបទ។ ដូច្នេះ ការអភិវឌ្ឍប្រពន្ធ័ធារាសាស្ត្រប្រៀបបានទៅនឹងការផ្តល់ខ្យល់ដកដង្ហើមថ្មីដល់ពលរដ្ឋភាគច្រើន និងក៏ជាគន្លឹះដោះស្រាយបញ្ហាចំណាកស្រុកផងដែរ។
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សម្ព័ន្ធសហគមន៍កសិករកម្ពុជា
ផ្ទះលេខ ១៦-១៧ ផ្លូវ លំA ភូមិ សង្កាត់ និងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ