នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ សហព័ន្ធសហជីព សមាគម សហគមន៍ ដែលតំណាងឲ្យកម្មករវិស័យកាត់ដេរ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ កម្មករវិស័យសំណង់ កម្មករធ្វើការតាមផ្ទះ កសិករ យុវជន ស្រ្តីជនបទនៅកម្ពុជាចំនួន ១៥ស្ថាប័នរួមមានៈ សហភាពចលនាកម្មករកម្ពុជា(CCW) សហភាពពហុវិស័យកម្ពុជា(CCC) សហព័ន្ធសហជីពចលនាកម្មករ(CMW) សហព័ន្ធសហជីពឯករាជ្យ(INTUFE) សហព័ន្ធសហជីពឥទ្ធិពលការងារ(FULI) សហព័ន្ធសហជីពសេរីឯករាជ្យ(FUF) សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)សហព័ន្ធសហជីពកម្មករ និយោជិតវិស័យទេសចរណ៍កម្ពុជា(CTWUF)សហព័ន្ធសហជីពការងារឯករាជ្យ(ILUC)សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITUFED) សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា(CDPLA) សមាគមអ្នកបម្រើការងារតាមផ្ទះ(CCW) សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានសហការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី ៧៥ ឆ្នាំ២០២៣ ដែលមានប្រធានបទ«សិទ្ធិមនុស្ស ប្រព័ន្ធគាំពារសង្គម និងដំណោះស្រាយ» ដែលធ្វើឡើងនៅសួនច្បារមាត់ទន្លេក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ដែលមានអ្នកចូលរួមសរុបចំនួន ២៤៦០ នាក់ ស្រីចំនួន ១៤៧៦ នាក់ និងបុរស៩៨៤ នាក់ ដែលជាសមាជិក សមាជិការសមាគម សហជីព សហគមន៍កម្មករវិស័យកាត់ដេរ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ កម្មករវិស័យសំណង់ កម្មករឡឥតគ្រប់ទម្រង់ កម្មករធ្វើការតាមផ្ទះ កសិករ យុវជន ស្រ្តីជនបទ។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្ដរជាតិនៅកម្ពុជាបានក្លាយជាការប្រារព្ធជាប្រចាំតាមពេលវេលាដែលកំណត់ក្នុងប្រតិទិន ហើយចាប់តាំងពីឆ្នាំ២០០៤ មក បានបង្ហាញឲ្យឃើញថាមានការកើនឡើងយ៉ាងខ្លាំងនូវអ្នកចូលរួម និងឥទ្ធិពលរបស់វា។ លើសពីនេះទៅទៀត ទិវានេះបានក្លាយទៅជាទិវាមួយដែលមានលក្ខណៈយុទ្ធសាស្រ្ដ និងរចនាសម្ព័ន្ធកាន់តែប្រសើរជាងមុន ដោយផ្ដោតលើបញ្ហាសិទ្ធិមនុស្ស និងឧបសគ្គនានាពាក់ព័ន្ធជាមួយស្ថាប័នរដ្ឋនៅក្នុងសង្គមកម្ពុជា។ ក្នុងគោលបំណង
ថ្ងៃទី ១០ ខែធ្នូ ដែលតែងត្រូវបានគេដឹង និងរៀបចំជារៀងរាល់ឆ្នាំ ហើយកម្មវីធីនេះត្រូវបានទទួលស្គាល់ថាជា«ទិវាសិទ្ធិមនុស្សអន្តរជាតិ» (IHRD) ដែលចាប់ផ្ដើមបង្កើតឡើងអំឡុងក្នុងឆ្នាំ ១៩៥០។ ទិវាសិទ្ធិមនុស្សអន្តរជាតិនេះត្រូវបានប្រកាសដោយមហាសន្និបាតអង្គការសហប្រជាជាតិ «ដើម្បីនាំយកការយកចិត្តទុកដាក់ដល់ ប្រជាជននៃពិភពលោកសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ជាស្តង់ដាររួមនៃសមិទ្ធផលសម្រាប់ប្រជាជន និងគ្រប់ជាតិសាសន៍»។ ថ្ងៃនេះ ទិវាសិទ្ធិមនុស្សអន្តរជាតិ» (IHRD) ត្រូវបានប្រារព្ធនៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំនៅថ្ងៃទី ១០ ខែធ្នូ ដើម្បីរំលឹកដល់ការតស៊ូសិទ្ធិមនុស្សដ៏យូរអង្វែងដែលនៅតែបន្តប៉ះពាល់ដល់សង្គម និងសហគមន៍នៅគ្រប់ប្រទេសរួមទាំងកម្ពុជាផងដែ ខណៈទិវាសិទ្ធិមនុស្សអន្តរជាតិ IHRD ធ្វើជាសាក្សី និងគូសបញ្ជាក់ ការរំលោភសិទ្ធិមនុស្សដ៏រីករាលដាល ក៏ដូចជាការអំពាវនាវឱ្យមានសកម្មភាពច្បាស់លាស់សម្រាប់ដោះស្រាយបញ្ហារំលោភសិទ្ធិ ហើយក៍ជាឱកាសមួយសម្រាប់សង្គមស៊ីវិល រដ្ឋាភិបាល អង្គការអន្តរជាតិ និងជាពិសេសប្រជាពលរដ្ឋខ្លួនឯង ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការធានាការទទួលស្គាល់និងការគោរពគោលការណ៍សិទ្ធិមនុស្ស។
ចាប់តាំងពីពេលនោះមក សហភាពសហជីព សមាគម បណ្ដាញ អង្គការសង្គមស៊ីវិល សហគមន៍ អ្នកស្រលាញ់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម ធនធានធម្មជាតិ និងបរិស្ថាន ដែលមានកម្មករ កសិករ យុវជន ប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការដែលជាសមាជិក សមាជិការបានធ្វើការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិក្នុងឆ្នាំ ២០០៤ ហើយសហជីព សមាគម និងអង្គការសង្គមស៊ីវិល ក៏បានធ្វើកិច្ចការជាច្រើនដើម្បីកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរគ្រប់ជានថ្នាក់ វិស័យកជន ដៃគូរអភិវឌ្ឍណ៍បស់ខ្លួន (អង្គការសង្គមស៊ិវិលជាពិសេសជនរងគ្រោះដោយការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការរំលោភសិទ្ធិដីធ្លី និងសិទ្ធិមនុស្ស ) ដែលពាក់ព័ន្ធរួមគ្នាដើម្បីស្វែងរកការដោះស្រាយករណីនេះ ដូចជាសកម្មភាពនៃកិច្ចសន្ទនាសង្គម ការដាក់ញ្ញត្តិ ការដើរដង្ហែរក្បូន ការកៀរគរ ការសម្ដែងសិល្បៈ និងការប្រមូលផ្តុំសហគមន៍ ព្រឹត្តិការណ៍វេទិកាសាធារណៈ ការផលិតបទចម្រៀងដើម្បីផ្សព្វផ្សាយដល់សាធារណៈជនដែលធ្វើនៅថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិផងដែរ។ ដូចគ្នាដែរ សហភាពសហជីព សមាគម បណ្ដាញ អង្គការសង្គមស៊ីវិល សហគមន៍ អ្នកស្រលាញ់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម ធនធានធម្មជាតិ និងបរិស្ថាន ក៏បានសម្របសម្រួលធ្វើសកម្មភាពនានានៅតាមខេត្តគោលដៅចំនួនប្រាំមួយ ដើម្បីស្នើរឲ្យរាជរដ្ឋាភិបាលកម្ពុជា គោរព និងបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលអនុលោមតាមសេចក្តីប្រកាសសិទ្ធិមនុស្សជាសកលដែលបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ហើយព្រឹត្តិការណ៍នានាហាក់មានការចូលរួម និងសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរពាក់ព័ន្ធ និងអ្នកទទួលភារកិច្ចនៅថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ។