តាមប្រសាសន៍របស់អ្នកស្រី ឡេធីហាញ់ចៀន កម្មាភិបាលមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទៈ ក្នុង២ឆ្នាំ ២០១៦និង២០១៧ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទផ្សព្វផ្សាយអនុវត្តគំរូសាកល្បងចំនួន២៥កន្លែង មានគ្រួសារប្រជាកសិករ១៦០គ្រួចូលរួម។ តាមការវាយតម្លៃរបស់អ្នកពិគ្រោះយោបល់ លទ្ធផលមានគំរូចំនួន១៩/២៥ មានប្រសិទ្ធភាពបាននឹងកំពុងបើកទូលាយ។ ចំពោះការអនុវត្តន៍បណ្តាប្រធានបទស្រាវជ្រាវវិទ្យាសាស្រ្ត មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទចូលរួមក្រុមជ្រើសរើសប្រធានបទស្រាវជ្រាវវិទ្យាសាស្រ្ត លទ្ធផលមានប្រធានបទចំនួន៣៦ចុះឈ្មោះ ឆ្លងតាមការពិនិត្យជ្រើសរើសមានប្រធានបទចំនួន១២បានអនុវត្ត។ គិតមកដល់ពេលនេះ បានពិនិត្យទទួលស្គាល់១២/១២ប្រធានបទ បណ្តាប្រធានបទបានវាយតម្លៃនៅកម្រិតសម្រេចបាន នឹងបានចាត់តាំងសិក្ខាសាលាចំនួន៩លើកដើម្បីឧទ្ទេសនាម និងបើកទូលាយលទ្ធផល។ សព្វថ្ងៃ គណៈសម្របសម្រួលគម្រាង AMD ត្រាវិញបានផ្ទេរជូនលទ្ធផលរបស់បណ្តាប្រធានបទទៅមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទធ្វើគ្រឹះស្ថានដើម្បីផ្សព្វផ្សាយអនុវត្តជូនប្រជាកសិករក្នុងខេត្ត។