អំពីយើង

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (សសកក) ជាស្ថាប័នសមាជិកភាព ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១១ ដោយសហគមន៍ចំនួន ១២ (ខេត្តកណ្ដាល ស្វាយរៀង និងព្រះសីហនុ) ដែលធ្វើការរួមគ្នាក្នុងគោលបំណងដោះស្រាយបញ្ហាដីធ្លី ធនធានធម្មជាតិ និងការបណ្តេញដោយបង្ខំដែលកើតចេញពីគម្រោងអភិវឌ្ឍនានា ដោយប៉ះពាល់ការរស់នៅរបស់កសិករ។


សមាគម CCFC ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការប្រតិបត្តិសម្រាប់ដឹកនាំកិច្ចការងារប្រត្តិបត្តិការរបស់ខ្លួន ដែលគាំទ្រដោយក្រុមប្រឹក្សាតំណាងដែលជាអ្នកធានាបាននូវអភិបាលកិច្ចរបស់គណកម្មការប្រតិបត្តិ។ ស្ថាប័នគ្រប់គ្រងទាំងនេះត្រូវបានជ្រើសរើសដោយសមាជិកតាមរយៈប្រព័ន្ធប្រជាធិបតេយ្យផ្ទៃក្នុង និងទទួលបានសិទ្ធិគ្រាប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ។ គណៈកម្មាធិការប្រតិបត្តិទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងតម្រង់ទិសបន្ថែមរបស់ខ្លួនលើផ្នែកប្រតិបត្តិការពីក្រុមប្រឹក្សាតំណាង បុគ្គលិកបច្ចេកទេស និងគណៈកម្មាធិការផ្សេងៗ ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃធនធាន បុគ្គលិក និងសមាជិក។

 

រហូតមកដល់បច្ចុប្បន្នសមាគម CCFC បានអនុម័តគោលការណ៍ និងគោលនយោបាយសំខាន់ៗ រួមមាន គោលនយោបាយបុគ្គលិក ច្បាប់ គោលនយោបាយហិរញ្ញវត្ថុ បទបញ្ជាផ្ទៃក្នុង សៀវភៅណែនាំសមាជ គោលនយោបាយរដ្ឋបាល គោលនយោបាយយេនឌ័រ គោលនយោបាយប្រឆាំងអំពើពុករលួយ សៀវភៅណែនាំសមាជិកភាព សៀវភៅណែនាំការវិភាគការងារ និងគោលនយោបាយគ្រប់គ្រងទ្រព្យសម្បត្តិ។ ខណៈពេលដែលគោលនយោបាយភាគច្រើនត្រូវបានរចនាឡើងដោយគណៈកម្មាធិការប្រតិបត្តិ និងអនុម័តដោយក្រុមប្រឹក្សាប្រឹក្សា គោលនយោបាយហិរញ្ញវត្ថុ និងរដ្ឋបាលត្រូវបានបង្កើតឡើងដោយអ្នកជំនាញ។ សមាគម CCFC ធានាថា មូលនិធិទាំងអស់ត្រូវបានគ្រប់គ្រងដោយការទទួលខុសត្រូវ និងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ដល់សមាជិករបស់ខ្លួន ដោយប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះកិច្ចព្រមព្រៀង និងសៀវភៅណែនាំថ្លៃសមាជិកភាព។

 

២.១ ការទទួលស្គាល់ស្របច្បាប់ និងចុះបញ្ជី

សមាគមCCFC សម្រេចបាននូវចំណុចសំខាន់ៗជាច្រើនក្នុងការទទួលស្គាល់ផ្លូវច្បាប់៖

  • ការចុះបញ្ជីនៅក្រសួងមហាផ្ទៃ៖ សមាគមត្រូវបានទទួលស្គាល់ជាផ្លូវការថាជានីតិបុគ្គលដោយក្រសួងមហាផ្ទៃ តាមលិខិតលេខ ១៧៦៧ ស.ជ.ណ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥
  • ការចុះបញ្ជីអគ្គនាយកដ្ឋានពន្ធដារ៖សមាគមត្រូវបានចុះបញ្ជីអាករលើតម្លៃបន្ថែមក្រោម TIN K009-901704942 ដែលមានសុពលភាពចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្របតាមមាត្រា ១០១ នៃច្បាប់ស្តីពីសារពើពន្ធ។
  • ការចុះបញ្ជីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)៖ សមាគមត្រូវបានចុះបញ្ជីជាផ្លូវការជាមួយ ប.ស.ស ក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិញ្ញាបនបត្រចុះបញ្ជីសហគ្រាសលេខ ០៣/២០១៨ NSSF ប្រក មានសុពលភាពចាប់ពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៨

 

តាមរយៈការកសាងរអភិបាលកិច្ចរឹងមាំ ការអនុវត្តគោលនយោបាយដ៏រឹងមាំ និងការសម្រេចបាននូវការទទួលស្គាល់ផ្នែកច្បាប់សមាគមCCFC បន្តធ្វើការឆ្ពោះទៅរកបេសកកម្មរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កសិករនិងតស៊ូមតិដើម្បីសិទ្ធិនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក ថេង សាវឿន

ប្រធាន

078 225 088,015258555

[email protected]

លោក ម៉ឺន រតនា

អនុប្រធាន

015 303 555

[email protected]

អ្នកស្រី សាំង សំបូរ

អនុប្រធាន

015 769 555

[email protected]

លោក ញ៉ិល ភាព

អគ្គលេខាធិការរង

[email protected]

[email protected]

អ្នកស្រី រឿន លីដា

អគ្គលេខាធិការរង

081 504 555

[email protected]

ធីតា មានវាសនា

ប្រធានកម្មវិធីអភិវឌ្ឍន៍

012 XXX XXX

[email protected]

ឈុន ប៉ូតា

អ្នកសម្របសម្រួលកម្មវិធី

012 XXX XXX

[email protected]

វ៉ាន លីដា

ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ

012 XXX XXX

[email protected]

ទេព ច័ន្ទវីតា

មន្រ្តីគណនេយ្យ

012 XXX 222

[email protected]

សុខ វឌ្ឍនា

មន្រ្តីតស៊ូមតិសិទ្ធិស្រ្តី

012 XXX 333

[email protected]

កណ្យាន រវ្មន័ឌូ

មន្រ្តីគម្រោងកម្មករ

012 XXX 444

[email protected]

លីការ នរាសិទ្ធ័

មន្រ្តីចងក្រងផ្នែកសេវាកម្ម

012 XXX 555

[email protected]

សោភី កិន្យានូរៈ

មន្រ្តីច្បាប់

012 XXX 666

[email protected]

កែវ រចនាវត្តី

អ្នកគ្រប់គ្រងព័ត៌មាន

012 333 777

[email protected]