១-ប្រវត្តិសហភាពពហុវិស័យកម្ពុជា
សហភាពពហុវិស័យកម្ពុជា ជាបណ្តុំសហជីព និងសមាគមមានសមាជិកភាព បងើ្កតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដែលតំណាងឲ្យក្រុមគោលដៅមួយចំនួនដូចជា កម្មករនិយោជិតទាំងក្នុង-ក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ សហជីពកម្មករចំការ យុវកសិករជនបទ កសិករ បណ្តាញយុវជន និងក្រុមស្រ្តីជនបទរួមទាំងកម្មករពហុវិស័យអាទិភាពផ្សេងទៀត។ សហភាពពហុវិស័យកម្ពុជា មានភារកិច្ចចម្បងៗ ដូចជា ការសិក្សាស្រាវជ្រាវ ផលិតបែបគុណភាព របកកំហើញលើឯកសារ ការចងក្រង ការពង្រឹង និងពង្រីកសហជីព និងសមាគម ការកសាងសមត្ថភាព និងការ បណ្តុះបណ្តាល ធ្វើការផ្ដល់ជំនួយបច្ចេកទេស ជម្រុញឲ្យមានគណនេយ្យភាព តម្លាភាពក្នុងការរៀបចំគោលនយោបាយសាធារណៈ និងការសហការជាមួយសា្ថប័ននាៗ ដើម្បីជួយការពារ និងជម្រុញឲ្យមានភាពប្រសើរឡើងជាវិជ្ជមានដល់សមាជិកក៏ដូចជាប្រជាពលរដ្ឋក្នុងវិស័យការងារ និងមុខរបរ។ សហភាពពហុវិស័យកម្ពុជា ត្រូវបំពេញបេសកកម្មរបស់ខ្លួនដើម្បីការពារ និងលើកកម្ពស់អោយមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងមានឥទ្ធិពលលើសេចក្តីសម្រេចចិត្ត ក្នុងការជួយឲ្យសមាជិក ក៏ដូចជាពលរដ្ឋទូទៅទទួលបានសិទ្ធិសេរីភាពពេញលេញ ការងារសមរម្យ និងជីវភាពរស់នៅថ្លៃថ្នូរ។
២-ទស្សនវិស័យ
ប្រជាពលរដ្ឋជាកសិករ អ្នកប្រកបមុខរបរ និងអ្នកធ្វើការងារគ្រប់រូបទទួលបាននូវប្រព័ន្ធគាំពារសង្គមល្អ មានអភិបាលកិច្ចល្អ មានការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
៣-បេសកកម្ម
ដើម្បីសម្រេចបានទស្សនវិស័យសហភាពពហុវិស័យកម្ពុជា មានបេសកកម្មសំខាន់ៗដូចខាងក្រោម៖
៤-គោលដៅ
យើងធ្វើការរួមគ្នា យ៉ាងរឹងមាំដើម្បីកសាងសិទ្ធិអំណាចសហជីព សមាគម និងបណ្តាញយុវជន តាមរយ:ការចងក្រងកម្មករនិយោជិកទាំងក្នុង-ក្រៅប្រព័ន្ធ យុវជន កសិករ និងប្រជាពលរដ្ឋទូទៅ ដើម្បីការពារសហជីព សមាគម ជាមួយការពង្រីកវិសាលភាពការចរចាដោយ សមូហភាព ប្រកដោយវិជ្ជាជីវ: ជម្រុញឲ្យមានការទទួលខុសត្រូវខ្ពស់ពីសំណាក់សាជីវកម្ម និងរាជរដ្ឋាភិបាល។
៥-គុណតម្លៃ
សហភាពពហុវិស័យកម្ពុជារៀបចំឡើងដោយមានគុណតម្លៃស្នូលដូចខាងក្រោម៖